ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

ស្ទឹងត្រែងៈ អាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ត្រង់ចំណុចភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន។

អាវុធហត្ថបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបាន មានចំនួន៣នាក់ ទី១ឈ្មោះ ដុង វិនៅ ភេទប្រុស អាយុ28ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មឈើ និង ជាអ្នករាយការណ៍សារព័ត៌មានអង្គរកម្ពុជា រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់, ទី២ឈ្មោះ សន សីហា ភេទប្រុស អាយុ២៦ ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសុង ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង និងទី៣ឈ្មោះ ប៊ុត រស្មី ភេទប្រុស អាយុ១៧ ជាតិខ្មែរ មុខរបរ ធ្វើស្រែ រស់នៅភ្នំក្រហម ភូមិអូរឬស្សីកណ្ដាល ឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្រោយយការឃាត់ខ្លួនសង្ស័យខាងលើរួចមក សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីនice ចំនួន០៦កញ្ចប់តូចៗ ដែលមានទម្ងន់សរុបទាំងអស់ ១.១១ក្រាម រួមទាំង រថយន្តម៉ាក កាម៉ារីគូឌហើម១គ្រឿង ម៉ូតូម៉ាក វេវអាលហ្វា១គ្រឿង ព្រមទាំង ទូរស័ព្ទ០៣គ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានអាវុធហត្ថខេត្តរៀបចំ សំណុំរឿង ដើម្បី បញ្ជូនខ្លួនទៅកាន់តុលាការដាក់ទោសទៅតាមនីតិវិធីច្បាប់៕

មតិយោបល់