ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិកនិរទេសមន្ត្រីការទូតរុស្ស៊ី ៣៥នាក់ ដោយទុកពេលឲ្យចាកចេញ ៧២ម៉ោង

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣៥នាក់ និងបានបិទទីស្នាក់ការពីរកន្លែង ដើម្បីឆ្លើយតបចំពោះការវាយប្រហារតាមអ៊ីនធឺណិត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់អាមេរិក​ កាលពីខែមុន ដោយប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។

អតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ានិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «វាជាចាំបាច់និងសមស្រប ប្រឆាំងនឹងរុស្ស៊ី
ក្រោយពីរុស្ស៊ី លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិក ដែលធ្វើឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍ជាតិយើង និងបានរំលោភលើបទដ្ឋានអន្ដរជាតិ»។

យោងតាមសេចក្តីថ្លែងការរបស់ទីភ្នាក់កិច្ចការសារធារណៈអាមេរិក បានឲ្យដឹងថា មន្រ្តីការទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន និងមន្ត្រីស្ថានកុងស៊ុលនៅទីក្រុង San Francisco ត្រូវបានបណ្តេញចេញ បន្ទាប់មានសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី ចំពោះការបំភិតបំភ័យអ្នកការទូតអាមេរិក នៅទីក្រុងមូស្គូ និងការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតអាមេរិក។

សូមជំរាបថា រដ្ឋាភិបាលសហរដ្ឋអាមេរិកទុកពេលឲ្យ ៧២ ម៉ោង សម្រាប់មន្រ្តីការទូតរុស្ស៊ីទាំងនោះ ដើម្បីធ្វើការចាកចេញពីប្រទេសរបស់ខ្លួន៕

មតិយោបល់