ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ ព្រមានអំពីមហន្តរាយសកល ប្រសិនបើអាមេរិក បន្តរារាំងលើការគ្រប់គ្រងអាវុធរបស់របបអន្តរជាតិ

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងម៉ូស្គូ ត្រៀមដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ជាមួយអាមេរិក ដោយបានព្រមាន អំពីមហន្តរាយសកល ប្រសិនបើក្រុងវ៉ាស៊ីនតោន បន្តរារាំងលើការគ្រប់គ្រងអាវុធរបស់របបអន្តរជាតិ។ នេះបើយោងាតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងទៅកាន់ប្រមុខទីភ្នាក់ងារព័ត៌មានអន្ដរជាតិ នៅឯវេទិកាសេដ្ឋកិច្ចមួយនៅទីក្រុង Saint Petersburg លោកពូទីន បាននិយាយថា ក្រុងវ៉ាស៊ីនតោន មិនបានបង្ហាញចំណាប់អារម្មណ៍ពិតប្រាកដ ក្នុងការធ្វើកិច្ចចរចា ស្តីពីការពង្រឹកសន្ធិសញ្ញាថ្មី START ទៅលើចំនួនក្បាលនុយក្លេអ៊ែរ ដែលត្រូវបានកំណត់ ក្រោមសម័យសង្រ្គាមត្រជាក់នោះទេ។

ដោយលោកពូទីន បានបន្ថែមថា «ប្រសិនបើគ្មាននរណា ចាប់អារម្មណ៍ ជាក់ស្ដែងដូចជាការពង្រឹកកិច្ចព្រមព្រៀងមួយនេះទេ យើងក៏មិនចាំបាច់ត្រូវអនុវត្តវាបន្តទៀតដែរ។

សូមជំរាបថា សន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងសមភាគីរុស្ស៊ី គឺលោក Dmitry Medvedev នៅក្រុង Prague នាឆ្នាំ ២០១០ ដោយវានឹងត្រូវផុតសុពលភាពនៅឆ្នាំ ២០២១ខាងមុខ៕

មតិយោបល់