អេស្ប៉ាញៈ ប្រធានាធិបតីកាតាឡានលោក Carles Puigdemont និងមេដឹកនាំក្នុងតំបន់ដទៃទៀត បានចុះហត្ថលេខាផ្អាកដំណើរការ ប្រកាសឯករាជ្យនៅតំបន់ Catalonia បន្ទាប់ពីមានការបោះឆ្នោតធ្វើប្រជាមតិដ៏ចម្រូងចម្រាស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។
ទោះយ៉ាងណាពាក់ព័ន្ធនឹងបញ្ហាផ្លាស់ប្តូរនេះ នឹងត្រូវបានអនុវត្តក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីអនុញ្ញាតឲ្យពួកគេធ្វើកិច្ចចរចា ជាមួយរដ្ឋាភិបាលអេស្ប៉ាញ នៅទីក្រុងម៉ាឌ្រីត។
សូមជំរាបថា តាមរយៈការធ្វើប្រជាមតិកាលពីថ្ងៃទី១ ខែតុលាកន្លងទៅ តំបន់ Catalonia ត្រូវបានទទួលស្គាល់ជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាព បើទោះសកម្មភាពនេះ ត្រូវបានរដ្ឋាភិបាលកណ្តាលអេស្ប៉ាញ ធ្វើការបដិសេធក៏ដោយ៕
មតិយោបល់