ព័ត៌មានអន្តរជាតិ

រលំបាក់ដំបូលព្រះវិហារនៅនីហ្សេរីយ៉ា សម្លាប់មនុស្ស ៨០ នាក់ និងរបួសជាច្រើននាក់

នីហ្សេរីយ៉ាៈ មនុស្សយ៉ាងហោចណាស់៨០ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីដំបូលព្រះវិហារសាសនាគ្រិស្ត បានបាក់រលំអំឡុងពេលធ្វើពិធីអធិដ្ឋាន នៅភាគខាងត្បូង
ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃសៅរ៍។ នេះយោងតាមសារព័តមាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។

តាមមន្រ្តីក្នុងតំបន់ បានឲ្យដឹងថា មេដឹកនាំសាសនារដ្ឋ Akwa Ibom លោក Uyo រួមជាមួយគ្រិស្តសាសនិក រាប់រយនាក់ ត្រូវបានរាយការណ៍មកថា បានជាប់នៅក្នុងការបាក់ដំបូលព្រះវិហារនោះ ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ជាមួយគ្នានេះ មនុស្សប្រមាណជា ៥០ ដល់ ២០០នាក់ ត្រូវបានគេសង្ស័យថា បានស្លាប់ផងដែរ។

សូមជំរាបថា នៅខែកញ្ញាឆ្នាំ ២០១៥ មនុស្ស ១១៥ នាក់ រួមទាំងជនជាតិអាហ្វ្រិកខាងត្បូង ៨៤ នាក់ ត្រូវបានស្លាប់ នៅក្នុងហេតុការណ៍ដួលរលំព្រះវិហារសាសនាគ្រិស្ តនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា៕

មតិយោបល់