ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី ស្តីបន្ទោសយ៉ាងខ្លាំង ចំពោះការអំពាវនាវរបស់អាមេរិក ឲ្យចរចាជាមួយក្រុមឃឺដ

តួកគីៈ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានទាមទារឲ្យសហរដ្ឋអាមេរិកប្រគល់មេបញ្ជាការឃឺដដល់ខ្លួន ហើយធ្វើការស្តីបន្ទោសយ៉ាងខ្លាំង ចំពោះការអំពាវនាវ របស់ទីក្រុងវ៉ាស៊ីនតោន ឲ្យចរចាជាមួយក្រុមឃឺដ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

ការអំពាវនាវឱ្យធ្វើបត្យាប័នរបស់លោក Mazloum Abdi បានធ្វើទ្បើង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយទៅកាន់លោក Erdogan កាលពីថ្ងៃទី ៩ ខែតុលាកន្លងទៅ ដោយនិយាយថា មេបញ្ជាការឃឺដសុខចិត្ត ចរចាជាមួយប្រធានាធិបតីតួកគី និងព្រមធ្វើអ្វី ដែលពួកគេមិនធ្លាប់អនុវត្តពីមុនមក។

សូមជំរាបថា លោក Abdi ត្រូវបានគេស្គាល់ថា ជាប្រធានកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅស៊ីរី របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និង Levant (ISIL ឬ ISIS)៕

មតិយោបល់