អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើច្បាប់ ដែលគាំទ្រដល់ក្រុមបាតុករនៅហុងកុង ខណៈប្រឈមការជំទាស់យ៉ាងខ្លាំងពីក្រុងប៉េកាំង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
សភាអាមេរិកទាំង២ថ្នាក់ បានអនុម័តច្បាប់នេះជាឯកច្ឆន្ទ កាលពីសប្តាហ៍មុន បន្ទាប់ពីមានការតវ៉ាអស់ពេល៦ខែ នៅក្នុងទីក្រុងហុងកុង ដែលពាក់កណ្តាលស្វយ័តជារបស់ចិន។ យ៉ាងណាមិញច្បាប់នេះ ក៏តម្រូវឲ្យលោកលោក ត្រាំ ចុះហត្ថលេខាយល់ព្រមផងដែរ ក្នុងករណីលោក មិនចុះហត្ថលេខា ឬមិនវ៉េតូប្រឆាំងនោះ វានឹងក្លាយជាច្បាប់ ដោយស្វ័យប្រវត្តិនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
សូមជំរាបថា ច្បាប់នេះ មានភារកិច្ចដាក់ទណ្ឌកម្មមន្ត្រីចិន និងហុងកុងណា ដែលបានរំលោភលើសិទ្ធិមនុស្ស រួមទាំងទាមទារឲ្យពិនិត្យសើរើមើល រយៈពេលមួយឆ្នាំម្តង អំពីការអនុគ្រោះពាណិជ្ជកម្ម ដែលអាមេរិកផ្តល់ឲ្យហុងកុង៕

មតិយោបល់