ផ្ទះ ព័ត៌មានជាតិ លោកតាម្នាក់ជិ...

លោកតាម្នាក់ជិះកង់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

0

បាត់ដំបង: កាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បុរសម្នាក់ជិះកង់ឆ្លងកាត់ផ្លូវជាតិត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹង លើផ្លូវជាតិលេខ៥ ក្រុមទី៧ ស្ថិតភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ម៉ៅ លីសរ ភេទប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។ចំ

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកបរយ៉ាងលឿន ទិសដៅជើងទៅត្បូង មក
ដល់ចំណុចខាងលើ ក៏បុកជនរងគ្រោះកំពុងជិះកង់ឆ្លងផ្លូវជាតិ មិនមើលឆ្វេងស្តាំ បណ្ដាលឲ្យស្លាប់មួយរំពេច បន្ទាប់មករថយន្តបង្កហេតុបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការពិនិត្យនិងកោសល្យវិច័យ ប្រគល់សពជនរងគ្រោះឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Loading...