បង់ក្លាដែសៈពលករកុមារអាយុ១០ឆ្នាំម្នាក់ស្លាប់ក្រោយ ពេលពលករពេញវ័យម្នាក់បានញាត់ប្រដាប់បូមខ្យល់ចូលទៅក្នុងរន្ធគូថហើយបញ្ចូលខ្យល់ទៅក្នុងក្រពះធ្វើឲ្យពោះប៉ោងធំខ្លាំង។
ក្មេងប្រុសធ្វើការក្នុងរោងចក្រកាត់ដេរ នៅក្នុងស្រុក Rupganj ប្រទេសបង់ក្លាដែស Sagar Barman អាយុ១០ឆ្នាំ ត្រូវបានឪពុកប្រញាប់យកទៅមន្ទីរពេទ្យក្រោយពេលការវាយប្រហារអាក្រក់មួយ។
លោក Ratan Barman ជាពលករធ្វើការក្នុងរោងចក្រជាមួយគ្នា ត្រូវបានប្រាប់ថា មានគេវាយកូនប្រុសរបស់គាត់ គាត់បានរត់សំដៅទៅកុមាររងគ្រោះដែលមានពោះប៉ោងធំ។
លោកវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ Dhaka Medical Hospital បានិយាយថាក្មេងអាចស្លាប់ដោយសារបញ្ចូលខ្យល់ទៅក្នុងរន្ធគូថ ។លោកវេជ្ជបណ្ឌិត Firoz Ahmed ប្រាប់ចៅក្រម Dhaka ថា«យើងអាចផ្តល់ព័ត៌មានលម្អិតក្រោយពេលធ្វើកុសល្យវិច្ឆ័យ សាកសពត្រូវបានបញ្ជូនទៅវិហារ» ។
អ្នកស៊ើបអង្កេតម្នាក់បាននិយាយថា គេកំពុងតែស្រាវជ្រាវរកឈ្មោះជនបល្មើសបង្កករណីស្លាប់នេះ ប៉ុន្តែមិនទាន់បានដំណឹងនៅឡើយ ។
សូមបញ្ជាក់ថា ករណីដូចគ្នានេះធ្លាប់បានកើតឡើងចំពោះក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ក្នុងប្រទេសនេះ ហើយតុលាបានកាត់ទោសទោសជនល្មើសឲ្យគុកអស់មួយជីវិត៕
មតិយោបល់