អាមេរិកៈ ប្រភពពីសេតវិមាន បាននិយាយកាលពីថ្ងៃច័ន្ទថា កិច្ចប្រជុំកំពូលលើកដំបូង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។
អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស បានប្រកាសថា «អាមេរិក កំពុងរៀបចំយ៉ាងសកម្ម សម្រាប់កិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ ដែលនឹងធ្វើទ្បើងនាវេលាម៉ោង៩ ព្រឹកថ្ងៃទី ១២ ខែមិថុនា ក្នុងប្រទេសសឹង្ហបុរីខាងមុខ»។
ក្នុងនោះលោកស្រី បានបញ្ជាក់ថា «អ្វីៗកំពុងបន្តឆ្ពោះទៅមុខ ជាមួយនឹងការរីកចម្រើនដ៏ល្អ ហើយក្រុមការងាររបស់សេតវិមាន រួមមានទាំងបុគ្គលិកយោធា សន្តិសុខ និងអ្នកបច្ចេកទេស ក៏ដូចបុគ្គលិកសុខាភិបាល កំពុងស្ថិតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ហើយ។
ដោយពួកគេកំពុង បញ្ចប់ការត្រៀមលក្ខណៈ នឹងបន្តនៅនឹងកន្លែងរហូតដល់កិច្ចប្រជុំកំពូលចាប់ផ្តើម៕
មតិយោបល់