ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ក្រុមហ៊ុនអាកាសចរណ៍តួកគីបណ្តេញបុគ្គលិក ២១១នាក់ចេញពីការងារ

តួកគី: ក្រុមហ៊ុនអាកាសចរណ៍ប្រទេសតួកគីបាននិយាយថា ខ្លួនបានបណ្តេញ​បុគ្គលិក​ចំនួន ២១១នាក់ចេញពីការងារ អាចជាប់ពាក់ព័ន្ធទៅនឹងចលនាលោក Gulen បន្ទាប់ពីរដ្ឋប្រហារ​។ ហើយតួកគីចាប់ឃុំខ្លួនទាហាន ៣នាក់ ដែលបានវាយប្រហារទៅលើសណ្ឋាគាររបស់លោក Erdogan ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះ។

អាជ្ញាធរតួកគីបានចេញដីកាចាប់ឃុំខ្លួន អ្នកកាសែតចំនួន ៤២នាក់ ពីបទលួចស៊ើបអង្កេតរដ្ឋប្រហារ​យោធា​កាលពីប៉ុន្មានសប្តាហ៍មុន។ ហើយហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីការចាប់ខ្លួនសហការីលោក Halis Hanci និងលោក Mohammet Sait Gulen ជាក្មួយប្រុសរបស់លោក Fethullah Gulen ផងដែរ។

គួរបញ្ជាក់ដែរថា រដ្ឋាលភិបាលតួកគី បានចោទប្រកាន់លោក Gulen ថា នៅពីក្រោយការប៉ុនប៉ុង​ធ្វើរដ្ឋ​ប្រហារ​ កាលពីថ្ងៃទី១៥ ខែកក្កដា នឹងបានទាមទារធ្វើបត្យាប័នលោក Gulen ពីសហរដ្ឋអាមេរិកដើម្បីធ្វើ​កាត់​ទោស​៕

Turkey Airlines

មតិយោបល់