ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនស្រីតារាសម្ដែង សាវិន ហ្វីលីព សម្ដែងលើកដំបូង បានតំណែងធំក្នុងរឿង« ផ្ទះជួល Move Out »

កាលពីរាត្រីថ្ងៃទី ៣ ឆ្នូ ឆ្នាំ២០១៩ ភាពយន្តខ្នាតធំរឿង”ផ្ទះជួល ឬ Move Out” បានធ្វើពិធីបើកសម្ពោធប្រកាសចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី៥ ធ្នូ នេះ យ៉ាងអឹកអធឹក ដោយមានផលិតករ និងតារាសម្ដែងមួយចំនួនចូលរួម។ អ្វីដែលកត់សម្គាល់ គឺកូនស្រីរបស់តារាសម្ដែង លោក សាវិន ហ្វីលីព ត្រូវគេឃើញសម្ដែង ជាតួអង្គធំក្នុងរឿង ទាំងនាងមិនធ្លាប់សម្ដែងកុនកាលពីមុន។

លោក សាវិន ហ្វីលីព និយាយថាកូនស្រីរបស់លោក គឺ កញ្ញា យោធិន វិរិយ៉ា ធ្លាប់តែថតMV ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការសម្ដែងភាពយន្តខ្នាតធំ គឺមិនដែលទេ ទើបលោកយល់ថា ឱកាសបានសម្ដែងជាតួអង្គធំ ក្នុងរឿង “ផ្ទះជួល”បន្ទាប់ពីនាងឆ្លងកាត់តេស្តពីសំណាក់ផលិតករ។ លោកថា ជាជំហានរបស់កូនស្រី ក្នុងវិស័យសម្ដែង ខណៈដែលលោក ក៏ចង់អោយកូនស្រី ក្លាយជាតារាសម្ដែង អាជីពដូចខ្លួន។

គួរបញ្ជាក់ថា ភាពយន្តខ្នាតធំរឿង « ផ្ទះជួល » ជាវណ្ណកម្មបែបវិញ្ញាណ និង ការដាក់បម្រាមយ៉ាងអាថ៍កំបាំង រន្ធត់ព្រឺព្រួច លាយឡំជាមួយភាពកំប្លែងស្ងួត ដ៏ថ្មីមួយ ដែលផលិតកម្មខ្មែរមេគង្គ បានផលិតឡើង បន្ទាប់ពីរឿង « ព្រឺ »។ ដោយឡែករឿងនេះ ត្រូវបាននិពន្ធឡើង ដោយអ្នកនិពន្ធ សុធារី អាត ជាមួយផលិតករ លោក ស្វាយ លីម៉េង និង មានវត្តមានរតារាកិត្តិយស ចូលរួមសម្ដែង ជាតួអង្គសំខាន់ៗ នៅក្នុងរឿង រួមមាន តារាសម្ដែង យោធិន វីរីយ៉ា, វ៉ាន់ ដាលីន, លី ណៃស៊ីម និង ស្សាតាន់ ព្រមទាំងតារាកិត្តយសជាច្រើនរូបទៀត ចូលរួមសម្ដែងផងដែរ។ សម្រាប់កូនស្រីរបស់លោក សាវិន ហ្វីលីព គឺដើរតួជាអ្នកលក់ឡេ តាមអនឡាញ ហើយទៅជួលផ្ទះ ដែលគួរអោយព្រឺនោះ រហូតជួបរឿងរន្ធត់ប្លែកៗ។ ភាពយន្តនេះ នឹងបញ្ចាំងជាផ្លូវការនៅថ្ងៃទី ៥ ខែ ធ្នូ ខាងមុខនេះតទៅ នៅគ្រប់រោងភាពយន្តទាំងអស់ នៅភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ ប៉ោយប៉ែត បន្ទាយមានជ័យ និងបាត់ដំបង។

គួរកត់សម្គាល់ថា បន្ទាប់ពីចេញ Triller មិនបានប៉ុន្មានផងរឿង « ផ្ទះជួល » នេះទទួលបានការចាប់អារម្មណ៍ និង មានការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពីសំណាក់មហាជន ជាច្រើនផងដែរ។

ចង់ដឹងថាផ្ទៃរឿងទាំងមូលមានភាពទាក់ភ្នែក និង ល្អមើលកម្រិតណា សូមកុំភ្លេចរង់ចាំតាមដាន ទស្សនាទាំងអស់គ្នា។ មិនតែប៉ុណ្ណោះសូមកុំភ្លេចចូលរួមគាំទ្រ នូវសម្មិទ្ធិផលស្នាដៃភាពយន្តរបស់ខ្មែរឱ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត៕

មតិយោបល់