ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់ចរាចរនៅអាល់ហ្សេរី សម្លាប់មនុស្ស ១.៩១៩នាក់ ក្នុងរយៈពេល ៦ខែ

អាល់ហ្សេរីៈ មជ្ឈមណ្ឌលជាតិសម្រាប់ការការពារ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃចន្ទ បានឱ្យដឹងថា មនុ្សសរុបទាំងអស់ ១.៩១៩នាក់បានស្លាប់ និង ២១.២៩០នាក់ទៀតបានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសអាល់ហ្សេរីក្នុងអំឡុងឆមាសទី១ នៃឆ្នាំ ២០១៦ ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៦ ខែកក្កដានេះ។

ប្រភពនិយាយថា តួលេខនេះបានបង្ហាញចំនួនអ្នកស្លាប់បានធ្លាក់ចុះ ១៨៧នាក់ ជាងតួលេខឆ្នាំមុន និងជាមធ្យមមនុស្ស ១២នាក់ស្លាប់ក្នុងមួយថ្ងៃដោយសារគ្រោះថ្នាក់ចរាចរចាប់ពីខែមករា ដល់ ខែមិថុនាឆ្នាំនេះ ដែលបានក្លាយជា “សោកនាដកម្មជាតិពិតប្រាកដ” ។

គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០១៦ ដែលកើតឡើងនៅខែមិថុនា បានសម្លាប់មនុស្ស ៣៣នាក់ និងរបួស ២២នាក់ទៀត អំទ្បុងពេលរថយន្ដក្រុងបុកជាមួយរថយន្តសណ្តោងរឺម៉ក នៅភាគខាងត្បូងប្រទេស អាល់ហ្សេរី។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានសម្លាប់មនុស្ស ៤.៦១០នាក់ កាលពីឆ្នាំមុន ហើយ ៣៤ភាគរយនៃពួកគេ មានអាយុក្រោម ៣០ ឆ្នាំ៕

មតិយោបល់