ព័ត៌មានសុខភាព

ក្នុងផ្ទះសម្បូរសត្វកន្លាតមែនទេ? ប្រើវិធីមួយនេះសូម្បីតែមួយក៏មិននៅដែរ

តើអ្នកណាមិនស្អប់សត្វកន្លាត? កន្លាតគឺជាសត្វចង្រៃមួយប្រភេទ ដែលអាចរំខានជីវិតអ្នកគ្រប់ពេលវេលា។ ដូច្នេះហើយ ទើបមនុស្សជាច្រើនខំរកវិធីសាស្ត្រផ្សេងៗ ព្រមទាំងទិញផលិតផលដែលមានលក់នៅលើទីផ្សារមកប្រើថែមទៀត។ ប៉ុន្តែផលិតផលទាំងនោះអាចធំក្លិនអាក្រក់ ហើយគ្មានប្រសិទ្ធិភាពដូចអ្វីដែលពួកគេបានគិតនោះឡើយ។

ទោះជាយ៉ាងណាខាងក្រោមនេះ គឺជារបៀបកម្ចាត់សត្វកន្លាតដោយមិនបាច់ប្រើលិតផល ហើយនឹងបាត់ជារៀងរហូត៖

គ្រឿងផ្សំ៖
– ស៊ុតមួយគ្រាប់ (យកតែស៊ុតលឿង)
– ម្សៅអាស៊ីតបូរិច (Boric Acid) ៥០ក្រាម

របៀបធ្វើ៖
– យកស៊ុតលឿង លាយជាមួយនឹងម្សៅអាស៊ីតបូរិច ហើយកូររហូតឲ្យក្លាយជាល្បាយសាច់មួយ។
– បន្ទាប់មកពូនជាដុំតូចៗ រួចហាលឲ្យស្ងួតរយៈពេល ១ម៉ោង។
– ចាប់ផ្តើមយកទៅដាក់ជុំវិញផ្ទះ, កន្លែងផ្ទះបាយ, បន្ទប់ទឹក ឬកន្លែងដែលសត្វកន្លាតត្រូវឆ្លងកាត់…។

ក្នុងរយៈពេលពីរទៅបីសប្តាហ៍ដំបូង សត្វកន្លាតនឹងងាប់ច្រើនទៅៗ ហើយកន្លាតផ្សេងទៀតក៏លែងហ៊ាននៅក្នុងផ្ទះរបស់អ្នកទៀតដែរ។
ប៉ុន្តែអ្នកត្រូវធ្វើបែបនេះម្តងទៀត បន្ទាប់ពីរយៈពេល ៦ខែក្រោយ ព្រោះកន្លាតញីអាចពងនៅជុំវិញផ្ទះនឹងញាស់ឡើងម្តងទៀត។
ទោះជាយ៉ាងណា សូមកុំបារម្ភ ព្រោះថ្នាំមួយប្រភេទនេះ មិនប៉ះពាល់ដល់សុខភាពរបស់អ្នក, ក្រុមគ្រួសាររបស់អ្នក ឬសត្វចិញ្ចឹមនៅក្នុងផ្ទះឡើយ៕

roachcookies

មតិយោបល់