ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីចេញដីកាចាប់ខ្លួនឆ្មាំប្រធានាធិបតី៣០០នាក់ ផ្អាកមន្ត្រីស៊ីវិល២១៧៣៨នាក់ គ្រូបង្រៀន២១០២៩នាក់ និងបណ្តេញចៅក្រម និងរាជអាជ្ញា២៦២នាក់

តួកគីៈយោងតាម សារព័ត៌មាន CNNTurkរាយការណ៍នៅថ្ងៃសុក្របានឲ្យដឹង ថា តួកគីបានចេញដីកាចាប់ខ្លួនសមាជិក៣០០ នាក់នៃឆ្មាំប្រធានាធិបតីបន្ទាប់ពី​ការប៉ុនប៉ងធ្វើរដ្​ឋប្រហារបរាជ័យ។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដានេះ។

ប្រភពបាននិយាយថាឆ្មាំ ២៨៣នាក់ត្រូវបានចាប់ខ្លួនរួចហើយ និងថាប្រតិបត្តិការកំពុងបន្ត។
ខណៈដែល​លិខិតឆ្លងដែនរបស់មនុស្សចំនួន ១០០០០នាក់ ត្រូវបានគេរាយការណ៍ថាបានលុបចោល “ដោយសារតែហានិភ័យជើងហោះហើរ»។

តួលេខចុងក្រោយបំផុតបានរាយការណ៍ដោយទីភ្នាក់ងារ Anadolu របស់រដ្ឋកាលពីថ្ងៃសុក្របង្ហាញថា បុគ្គលិកជាង ៤៤០០០នាក់ នាក់នៃស្ថាប័ននានារបស់រដ្ឋត្រូវបានផ្អាកចំពេល​មានការស៊ើបអង្កេត​នៅទូទាំងប្រទេសក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១៥ ខែកក្កដា។

ពួកគេត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ទៅកាន់ជាប់ទាក់ទង់នឹងរដ្ឋប្រហារបរាជ័យ និងបព្វជិតដែល​មានមូលដ្ឋាននៅ U.S គឺ លោក Fethullah Gulen ដែលត្រូវបានចោទប្រកាន់​ពីបទគ្រោងធ្វើរដ្ឋ​ប្រហារនេះ។

ក្រសួងអប់រំបានប្រកាសពីការផ្អាកមន្ត្រីរាជការស៊ីវិល២១៧៣៨នាក់ និងគ្រូបង្រៀន២១០២៩នាក់ ។

ក្រសួងការពារជាតិបាននិយាយ ចៅក្រមនិងរាជអាជ្ញា២៦២ត្រូវបានគេបណ្តេញចេញ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Bekir Bozdag បានឱ្យដឹងថាការកាត់ក្តីជនសង្ស័យ​នឹងប្រព្រឹត្​តទៅនៅតុលាការស៊ីវិលនៅក្នុងស្រុក Sincan នៃទីក្រុងអង់ការ៉ា៕

មតិយោបល់