អាមេរិកៈ រដ្ឋលេខាធិការរបស់សហរដ្ឋអាមេរិក លោក John Kerry បាននិយាយកាលពីថ្ងៃអង្គារថា លោកសង្ឃឹមថា គម្រោងរបស់សហរដ្ឋអាមរិកមួយ សម្រាប់ការចែករំលែការស៊ើបការណ៍ និងកិច្ចប្រតិបត្តិការយោធាឲ្យកាន់តែជិទស្និទជាមួយរុស្ស៊ីនៅក្នុងទឹកដីស៊ីរី នឹងត្រូវប្រកាសនៅដើមខែសីហា។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ។
លោក Kerry បាននិយាយបន្ទាប់ពីមានកិច្ចប្រជុំ ជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅក្រៅកិច្ចប្រជុំមួយនៃប្រទេសអាស៊ីអាគ្នេយ៍នៅប្រទេសឡាវ ដែលបានថ្លែងថា មានការរីកចម្រើន នៅក្នុងរយៈពេលថ្ងៃចុងក្រោយនេះ ទៅលើការផ្លាស់ប្តូរឆ្ពោះទៅមុខជាមួយផែនការមួយនេះ។
សំណើរនេះនឹងធ្វើឲ្យវ៉ាស៊ីនតោន និងក្រុងម៉ូស្គូមាន ចែករំលែកការស៊ើបការណ៍សម្ងាត់មួយ ក្នុងប្រទេស៊ីរី សម្រាប់ការវាយប្រហារផ្លូវអាកាសប្រឆាំងនឹងពួកអាល់កៃដា៕
មតិយោបល់