តួកគីៈ ប្រធានាធិបតីតួកគី លោក Erdogan គ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ីនៅខែក្រោយ ដែលជាជំនួបកំបូងរវាងមេដឹកនាំទាំងពីរនាក់នេះ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។
ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានភាពប្រសើរឡើងវិញ បន្ទាប់ពីលោក Erdogan បានធ្វើការសុំទោសសហព័ន្ធរុស្ស៊ីចំពោះការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួននៅក្នុងទីក្រុង Latakia ប្រទេសស៊ីរី កាលពីខែវិច្ឆិកាឆ្នាំមុន។
តំរូវការរបស់លោក Erdogan ប្រហែលជាត្រូវបំពេញ ក្រោយដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកទៅកាន់ ទីក្រុង St. Petersburg ខណៈដែលប្រទេសខ្លួនកំពុងរងើបឡើងវិញ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា មួយកាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅ ត្រូវបានបរាជ័យដោយសម្លាប់មនុស្សជិត ២៥០នាក់ និងមនុស្សរាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួន៕
មតិយោបល់