ស៊ុយអែដ៖ យុវវ័យម្នាក់បាននិយាយរៀបរាប់អំពីការរំលោភផ្លូវភេទ មកលើរួបនាង ក្រោយពេល ក្មេងស្រីយ៉ាងហោយណាស់៣៥នាក់ផ្សេងទៀត បានទទួលរងការវាយប្រហារមួយនេះ ពីក្រុមយុវជនបរទេសមួយក្រុមនៅក្នុងថ្ងៃរៀបចំទិវាប្រគុំតន្ត្រីស៊ុយអែត។
នាង Alexandra Larsson អាយុ ១៧ឆ្នាំ បានចូលរួមក្នុងពិធីជប់លៀងប្រគុំតន្ត្រី នៅក្នុងសួនច្បារនៃ ទីក្រុង Karlstad ប្រហែល ៤០០ គីឡូម៉ែត្រពីទីក្រុង Stockholm នៅចុងសប្តាហ៍នេះ នៅពេលដែល នាងបានក្លាយជាគោលដៅមួយ ក្នុងចំណោមការរំលោជាច្រើនគួរឲ្យរន្ធត់។
ស្ត្រីវ័យក្មេងម្នាក់នេះបាននិយាយថា នាងបានចួលរួមពិធីបុណ្យស្ដាប់លោក John de Sohn ជាមួយមិត្តភក្តិរបស់នាង ពេលដែលនាងត្រូវបានគេលូកលាន់នៅយប់ថ្ងៃសុក្រ។
នាងបានប្រាប់ MailOnline ថា”មាននរណាម្នាក់បានរំលោលសេរីភាព ដោយការស្ទាបច្របាច់គូទ របស់ខ្ញុំខ្លាំងៗ។ខ្ញុំបានដើរចេញ ហើយនិយាយទៅកាន់ក្រុមក្មេងប្រុសនៅពីក្រោយយើងថា កុំធ្វើអញ្ចឹង ប៉ុន្តែខ្ញុំពុំដឹងថានរណាជាអ្នកធ្វើវាទេ។ បន្ទាប់ក្រោយមកបន្តិច ខ្ញុំមានអារម្មណ៍ថាមាននរណាម្នាក់ កំពុងរុកម្រាមដៃនៅចន្លោះជើងរបស់ខ្ញុំ ហើយស្ទាប់ប្រដាប់ភេទរបស់ខ្ញុំ។
“ខ្ញុំថយទៅម្ខាងហើយបានស្រែកខ្លាំងៗថា ” អ្នកណាធ្វើ! – អ្នកគឺជាជ្រូកមួយក្បាល់(អាជ្រូក!!) “ខ្ញុំបានប្រាប់មិត្តភក្តិរបស់ខ្ញុំនូវអ្វីដែលបានកើតឡើង ហើយពួកគេរន្ធត់យ៉ាងខ្លាំង។ ខ្ញុំនិងមិត្តស្រីរបស់ខ្ញុំក៏បានសម្រេចចិត្ត ចាកចេញពីការប្រគុំតន្ត្រី “។នាងបានបន្តថា សំណាងល្អដែលថ្ងៃនោះនាងបានស្លៀកខោខាវប៊យ។
យោងតាមរបាយការណ៍ពីអាជ្ញាធរ ក្មេងស្រីអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ គឺជាគោលដៅនៅក្នុង ពិធីបុណ្យមួយនេះ ហើយប៉ូលិសបានទទួលពាក្យបណ្តឹងចំនួន ៣៥ ហើយអំពីការរំលោភផ្លូវភេទ នៅក្នុងទិវាបុណ្យប្រគុំតន្ត្រីស៊ុយអែដ៕
មតិយោបល់