ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារគោលដៅក្រុមហាម៉ាស ឆ្លើយតបនឹងរ៉ុកកែត ដែលបាញ់ចេញពីតំបន់ហ្គាហ្សា

អ៊ីស្រាអែលៈ ប្រព័ន្ធការពារអាកាសរបស់យោធាអ៊ីស្រាអែល បានស្ទាក់ចាប់មីស៊ីលទាំងព្រឹក ដែលបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប នៅភាគខាងត្បូងអ៊ីស្រាអែល ចំពេលជនជាតិជ្វីហ្វ ប្រារព្ធពិធីបុណ្យ ហាន់គូកា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែធ្នូ។ នេះបើយោងតាមសារព័ត៌មាន SputniK ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។

កម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានកំណត់គោលដៅជាច្រើន របស់ចលនាហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីធ្វើការឆ្លើយតបទៅវិញ ជាមួយនឹងមីស៊ីល ដែលបានបាញ់ចេញពីព្រំដែន កាលពីពេលថ្មីៗនេះ។

ដោយយន្ដហោះប្រយុទ្ធ និងឧទ្ធម្ភាគចក្ររបស់ IDF បានវាយប្រហារគោលដៅជាច្រើន ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស រួមទាំងទីតាំងអាវុធផងដែរ៕

មតិយោបល់