ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: អាជ្ញាធរថៃ រកឃើញមូលហេតុពិតហើយ ដែលបណ្តាលឲ្យងាប់កូនខ្លា៤០ក្បាល

ថៃ: អាជ្ញាធរថៃនិយាយថា ខ្លួនបានរកឃើញមូលហេតុពិតហើយ ដែលបណ្តាលឲ្យងាប់កូនខ្លា ៤០ក្បាល ដោយអាជ្ញាធរថៃបានឃុំខ្លួនព្រះសង្ឃមួយអង្គ ដែលបានប៉ងរត់ពន្ធស្បែកសត្វខ្លានិងចង្កូមខ្លានៅវត្តព្រះវិហារខ្លា។

ព្រះសង្ឈមួយអង្គដែលបានប្រព្រឹត្តនៅវត្តវិហារ Pha Luang Ta Bua ដែលគេបានស្គាល់ថា ជាវត្តព្រះវិហារខ្លា ត្រូវបានគេចោទប្រកាន់ពីបទជួញដូរសត្វព្រៃនិងការរំលោភបំពានសត្វខុសច្បាប់។ ហើយពួកគេបានបដិសេធការចោទប្រកាន់នេះ។

កាលពីថ្ងៃពុធកន្លងទៅ មន្ត្រីសត្វព្រៃបានរកឃើញសាកសពកូនសត្វខ្លាចំនួន ៤០ក្បាល បានស្លាប់នៅវត្តមួយនេះ។ ការរកឃើញនេះ នៅក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងមួយសប្តាហ៍ ដើម្បីផ្លាស់ទីកន្លែងរស់នៅរបស់សត្វខ្លាចំនួន ១៣៧ក្បាល ពីតំបន់ទេសចរណ៍ នៅក្នុងខេត្ត Kanchanaburi ។

ប៉ូលិសបានស្ទាក់ចាប់ព្រះសង្ឃនិងបុរសពីរនាក់ផ្សេងទៀត នៅក្នុងការផ្តល់រថយន្តយោធាមួយនៅភាគខាងលិច ដើម្បីជួយសម្រួលឲ្យព្រះសង្ឈរូបនេះ ចាកចេញពីវត្តព្រះវិហារខ្លាប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

អាជ្ញាធរបានរឹបអូសស្បែកខ្លាចំនួនពីរដែលមានប្រវែងធំ, របស់របរដែលធ្វើអំពីសត្វខ្លា ដូចជា យ័ន្ដ ចែកាច់ រឺ ខ្សែកថា យ័ន្ត និងចម្លាក់ផ្សេងៗជាដើម ប្រមាណជា ៧០០មុខ និងចង្កូមខ្លាចំនួន ១០ នេះបើយោងតាមនាយកការិយាល័យអភិរក្សសត្វព្រៃលោក Teunchai Noochdumrong បានប្រាប់ BBC ។

នៅវត្តព្រះវិហារខ្លានេះ វាស្ថិតនៅភាគខាងលិចនៃទីក្រុងបាងកកគឺតំបន់ទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមជាច្រើននាក់ក្នុងមួយថ្ងៃៗ ដែលបានមកថតរូបជាមួយសត្វខ្លាទាំងនោះ។ វាត្រូវបានគេបិទមិនឱ្យសាធារណៈចូលលេងទេ ចាប់តាំងពីការវាយឆ្មក់នេះ។
សកម្មជនសត្វព្រៃនិងអតីតកម្មករបានអះអាងថា សត្វខ្លាទាំងនោះត្រូវបានគេធ្វើបាបរាល់ថ្ងៃនិងបានរក្សាទុកនៅក្នុងទ្រុងបេតុងតូចនៅក្នុងវត្តនេះ៕

02TIGERS-web2-master768 la-fg-tiger-skins-thailand-temple-20160602-snap - Copy Tailandia busca prohibir la explotación de Tigres por Monjes Budistas y éstos, se niegan a liberarlos 2 tiger-temple_89850455_f944a335-a808-4fbc-b318-f249dcc1625d _89852083_dsc_2406

មតិយោបល់