អាមេរិកៈ យោធាក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើការវាយលុក នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីប្រឆាំងនឹងក្រុមប្រដាប់អាវុធកាតាលីហេសបូឡា គឺ២ ថ្ងៃបន្ទាប់ពីសហគ្រិនម៉ៅការស៊ីវិលរបស់អាមេរិកម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅមូលដ្ឋានយោធាអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។
តាមប្រភពសន្តិសុខ និងកងជីវពលអ៊ីរ៉ាក់ បាននិយាយថា មានយុទ្ធជនយ៉ាងហោចណាស់ ២៥ នាក់ ត្រូវបានសម្លាប់ និង ៥៥ នាក់ទៀត បានរងរបួស បន្ទាប់ពីការវាយប្រហារ តាមអាកាសនៅក្នុងប្រទេសខ្លួន។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានមេបញ្ជាការក្រុមតាលីហេសបូឡាម្នាក់ផងដែរ។ ខណៈដែលការវាយឆ្មក់មួយ បានធ្វើទ្បើងនៅទីស្នាក់ការកណ្តាលរបស់ក្រុម ដែលគាំទ្រដោយអ៊ីរ៉ង់ នៅជិតស្រុក al-Qaim ខាងលិចព្រំដែនជាមួយប្រទេសស៊ីរី៕

មតិយោបល់