ម៉ាឌ្រីតៈ ក្រសួងមហាផ្ទៃអេស្ប៉ាញបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា បុរសចំនួន ៥៦នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងចំណោមពួកគេគឺភាគច្រើនមានអាយុចន្លោះពី ៤០ឆ្នាំ ទៅ៦០ឆ្នាំ អំឡុងពេលប្រតិបត្តិការទ្រង់ទ្រាយធំទូទាំងប្រទេស ប្រឆាំងនឹងរូបភាពអាសអាភាសកុមារ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ប្រតិបត្តិការនោះគឺបានឆ្មក់ចូលបង្រ្កាបផ្ទះចំនួន ៣៩ នៅទូទាំងប្រទេស អេស្ប៉ាញ រឹបអូស hard drives ព្រមទាំងស៊ីឌី ឌីវីឌី ដែលមានរូបភាពអាសអាភាសក្មេងស្រីប្រុសជាច្រើន។
សូមជំរាបផងដែរថា ប្រតិបត្តិការនោះមានការចូលរួមពីប៉ូលិសជាង ១៥០នាក់ ដែលរៀបចំក្នុងចំណោមក្រុមសមត្ថកិច្ចក្នុងតំបន់ និងនាយកដ្ឋានខុសៗគ្នាចំនួន ៣៣ក្រុម របស់ប៉ូលិសជាតិអេស្ប៉ាញ ហើយក្នុងនោះមានទាំងអង្គភាពការពារកុមារ, អង្គភាពស៊ើបអង្កេតផ្នែកបច្ចេកវិទ្យា និងមានការចូលរួមពីតុលាការចំនួន ៤៦ផ្សេងៗពីគ្នា៕

មតិយោបល់