ព័ត៌មានជាតិ

អាសូរណាស់! បើករថយន្តសុខៗ ត្រូវរថយន្តធុនធំវាជែងមិនប្រយ័ត្នបុកចំពេញទំហឹង ផ្ដាច់ជីវិតប្ដីចំណែកប្រពន្ធរបួសធ្ងន់

បាត់ដំបង: កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៥ ស្ថិតក្រុមទី០១ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៤៣-២៤៤។

ជនរងគ្រោះឈ្មោះ សៀក សេងទ្រី អាយុ ៥៥ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ពេញ សុធី អាយុ ៥៣ ឆ្នាំ។អ្នកទាំង២រស់នៅសង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក នីសាន់ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1691 សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1959 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីបាត់ដំបងទៅភ្នំពេញ មកដល់ចំណុចខាងលើធ្វើការវារថយន្តជាច្រើន ក៏ជ្រុលទៅបុកពេញទំហឹងជាមួយរថយន្ត ហាយលែនដឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-9374 បើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យតៃកុងឡានស្លាប់នឹងកន្លែងកើតហេតុ ចំណែកប្រពន្ធរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់