ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកម៉ិកស៊ិករឹបអូស កូកាអ៊ីន៨៤៧ គីឡូក្រាម

ម៉ិកស៊ិកៈលេខាធិការដ្ឋាននៃកងទ័ពជើងទឹកបានរាយការណ៍នៅថ្ងៃពុធថា កងទ័ពជើងទឹកម៉ិកស៊ីកបានស្ទាក់ចាប់ទូកពីរគ្រឿងចេញពីភាគខាងត្បូងនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសនេះ និងរឹបអូសបានកូកាអ៊ីន៨៤៧គីឡូក្រាម ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៨ ខែកក្កដា នេះ។

កងទ័ពជើងទឹកបាននិយាយថា “បុគ្គលិកកងនាវាចរល្បាតពីលើអាកាសតាមសមុទ្រ បានរកឃើញនាវាតូចមួយ … ស្ថិតនៅ ប្រហែល១៩២គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុង Acapulco រដ្ឋ Guerreroនិងបានរាយការណ៍ស្ថិតនៅក្រោមការឃ្លាំមើលពីក្រុមមន្ត្រី «អ្នកដែលបានចាត់វិធានការបន្ទាន់ដើម្បីស្ទាក់ចាប់ពួកគេ»។

កងទ័ពជើងទឹកបាននិយាយថា ទូកមួយត្រូវបានរឹបអូសកូអ៊ីន ២៥បាវដែលមានទម្ងន់ ៧៥២គឺឡូក្រាម ខណៈម្នាក់ទៀតបានដឹកប្រេង ២៥ធុង មាន៨ធុងផ្ទុកប្រេងសាំងពេញ។ទូក ថ្នាំ និងសមាជិកនាវិកចំនួនបីនាក់ ត្រូវបានប្រគល់ទៅឱ្យមន្ត្រីនៅការិយាល័យរាជអាជ្ញាសាធារណៈនៅកំពង់ផែ Acapulco ៕

8515915_us-coast-guard-seizes-5200-kilos-of-cocaine_5850e9f_m

មតិយោបល់