ភ្នំពេញ: ដើម្បីពង្រឹងច្បាប់ចរាចរផ្លូវគោកឲ្យមានប្រសិទ្ធិភាពកាន់តែខ្ពស់ថែមទៀត និងកាត់បន្ថយអត្រាគ្រោះថ្នាក់នោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយកម្លាំងក្រុងបានបន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង កាលពីវេលាម៉ោង១០យប់រហូតដល់ម៉ោង១២និង១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំផ្លូវលេខ៤៧ សង្កាត់ស្រះចកខណ្ឌដូនពេញ។
អជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពដែលចុះអនុវត្តច្បាប់ចរាចរផ្លូវគោកនោះដឹកនាំដោយលោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញបានដឹកនាំកម្លាំងចំរុះចំនួន៣១នាក់ក្នុងនោះកម្លាំងនគរបាល២១នាក់ សម្លាំងសង្កាត់និងខណ្ឌចំនួន១០នាក់។
លោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញបានមានប្រសាសន៍ថា ក្នុងយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹងរួមទាំងពង្រឹងច្បាប់ចរាចរផ្លូវគោកបានអនុវត្តចាប់ពីវេលាម៉ោង១០យប់រហូតដល់ម៉ោង១២និង១៥នាទីរំលងអាធ្រាត្រឃើញថា អាវុធឆ្លងកាតគ្មាន រថយន្តឆ្លងកាត់ចំនួន២០គ្រឿង ម៉ូតូឆ្លងកាត់ចំនួន៤០គ្រឿង។ ក្នុងនោះបានចេញប័ណ្ណផាកពិន័យចំនួន ៨សន្លឹកអ្នកបើកអត់ពាក់មួក១៨សន្លឹក៕
មតិយោបល់