ព័ត៌មានអន្តរជាតិ

កងកម្លាំងការពារអ៊ីស្រាអែល អះអាងការវាយប្រហារពួកហាម៉ាស នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែលៈ តាមសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ចលនាហាម៉ាស បានបាញ់កាំភ្លើងផ្លោងពីតំបន់ហ្គាហ្សាស្ទ្រីប ឆ្ពោះទៅទឹកដីអ៊ីស្រាអែល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលជំរុញឲ្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) ឆ្លើយតបសងសឹកវិញ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

ដោយ IDF បាននិយាយថា ជាការឆ្លើយតបទៅនឹងការបាញ់បង្ហោះកាំភ្លើងពីក្រុមហាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ ឧទ្ធម្ភាគចក្រយើង បានវាយប្រហារមូលដ្ឋានក្រោមដីរបស់ពួកគេ។

ក្រុមហាម៉ាស គឺជាអង្គការសកម្មប្រយុទ្ធមួយ ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សាស្ទ្រីប បានជាប់គាំងនៅក្នុងជម្លោះអូសបន្លាយជាយូរមកហើយ ជាមួយអ៊ីស្រាអែល ខណៈក្រុមនេះ តែងតែបដិសេធ មិនទទួលស្គាល់អាជ្ញាធរប៉ាឡេស្ទីន ជាអង្គភាពនយោបាយខ្លួនទ្បើយ៕

មតិយោបល់