ព័ត៌មានជាតិ

សន្តិសុខម្នាក់ឆ្លៀតពេលទំនេរ ជួយលក់ឥវ៉ាន់ប្រពន្ធស្រាប់តែងងឹតមុខ ដួលបោកក្បាលផ្ទប់ទូរកញ្ចក់ បណ្ដាលឲ្យមុតចេញឈាមស្រោចពេញខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង ស្ថិតភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ងងឹតមុខដួលបោកក្បាលផ្ទប់ទូរកញ្ចក់មុតចេញឈាមស្រោចពេញខ្លួន។

ជនរងគ្រោះឈ្មោះ ហៀង អាយុ ៥៣ ឆ្នាំ មុនរបរជាសន្តិសុខក្រុមហ៊ុន រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះបានជួយលក់ឥវ៉ាន់ចាប់ហួយរបស់ប្រពន្ធ ភ្លាមនោះស្រាប់តែងងឹតមុខដួលបោកក្បាលផ្ទប់ទូរកញ្ចក់ បណ្តាលឲ្យកញ្ចក់មុតចេញឈាមដូចអាកមាន់របួសធ្ងន់សន្លប់ស្តូក ត្រូវបានអ្នកជិតខាងនិងសាច់ញាតិបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត៕

មតិយោបល់