ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចរថយន្ត

ភ្នំពេញ: នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១០និង៤៥នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួច នៅចំណុចផ្លូវលេខR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ស៊ឹម ដាវីត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩អឺ០ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពលួច រថយន្តម៉ាក HYUNDAI STAREX ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៤ លេខតួ ៦១៤៤០២ លេខម៉ាស៊ីន ៤៦៩៩០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-3390 ប្រព្រឹត្តនៅចំណុចមុខឃ្លាំងលេខ២០B ផ្លូវលេខ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង២០ នាទី បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី។

វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ បិទស្កុតពណ៌ទឹកមាស លេខតួ លេខម៉ាស៊ីន ១២១០១១៣ ពាក់ផ្លាកលេខ ព្រៃវែង 1L-3239(ម៉ូតូផលិតនៅប្រទេសចិន)

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់