ភ្នំពេញៈ ព្រូឡាន និងមេការឃ្លាំងស្តុកទំនិញបានផឹកស៊ីជាមួយគ្នារហូតធ្លាក់ភ្នែករៀងៗខ្លួន ស្រាប់តែមានទំនាស់ពាក្យសម្តីនឹងគ្នាតឹងមាត់ តឹងក រហូតជនសង្ស័យដកកាំបិតសាំងគីមចាក់ទៅលើជនរងគ្រោះចំនួន២កាំបិត បណ្តាលឲ្យរបួសធ្ងន់ កាលពីវេម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៦ស្ថិតនៅក្នង ឃ្លាំងស្តុកទំនិញភូមិត្រពាំងល្វា សង្កាត់កកាប ខំណ្ឌពោធិ៍សែនជ័យ។
សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អោម រ៉ន ភេទប្រុសអាយុ៣៣ឆ្នាំមានមុខរបរជាមេការឃ្លាំងស្តុកទំនិញ ស្នាក់នៅក្នុងឃ្លាំងមានស្រុកកំណើតភូមិព្រីង ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះឈ្មោះ ហុត ឃីម ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរព្រូរថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ រងរបួសមុតក្រោមឃ្លៀកខាងឆ្វេងជ្រៅ និងមុតស្បែកពងស្វាយជិតធ្លាយគ្រាប់ពង ភ្លាមនោះដែរ ជនសង្ស័យបានព្យាយាមគេចខ្លួន ប៉ុន្តែត្រូវបានតៃកុងរថយន្ត និងព្រូរថយន្តនាំគ្នាឃាត់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះវិញត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីជួយសង្គ្រោះអាយុជីវិត។
បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់