ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់មនុស្ស ១២ នាក់ និង៧៨ នាក់រងរបួស នៅក្នុងករណីឆេះអគារ ២៤ ជាន់ នៅភាគខាងលិចទីក្រុងឡុងដ៍

អង់គ្លេសៈ យ៉ាងហោចណាស់មនុស្ស ១២ នាក់ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃពុធ បន្ទាប់ពីហេតុការណ៍ឆេះអគារ Grenfell ២៤ជាន់ ដ៏សន្ធោសន្ធៅ នៅភាគខាងលិចទីក្រុងឡុងដ៍។ នេះបើយោងតាមសារព័ត៌មាន Channel News Asian ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

មេបញ្ជាការប៉ូលិសលោក Stuart Cundy បានប្រាប់អ្នកកាសែតថា «ចំនួនអ្នកស្លាប់អាចនឹងមានការកើនទ្បើង ដោយខណៈនេះ ក្រុមពន្លត់អគ្គិភ័យ កំពុងប្រតិបត្តិការរុករក តាមកម្ទេចកម្ទីនៃអាគារ ដើម្បីស្វែងរកអ្នក ដែលអាចនៅរស់រានមានជីវិតណាមួយ។

មកទល់ពេលនេះ គឺមានជនរងគ្រោះ ៧៨ នាក់ បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងនោះ ១៨ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

មតិយោបល់