អាមេរិកៈ ខណៈដែលលោក ដូណាល់ ត្រាំ កំពុងប្រឈមបទចោទប្រកាន់ ដកតំណែងប្រធានាធិបតី លោក បានបន្តរំឭកអ្នកគាំទ្រចំពោះឆន្ទៈដ៏មុតមាំ ដែលបានមកពីជ្រោមជ្រែង និងការលះបង់របស់ពួកគេថា លោកនឹងនៅតែបន្តធ្វើការ តស៊ូប្រយុទ្ធ លោកត្រូវតែឈ្នះ ហើយនឹងឈ្នះទៀត សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
ដោយលោកសង្ឃឹមថា នឹងជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រម្ដងទៀត ក្នុងនាមជាប្រធានាធិបតី ដោយសំអាងថា លោកអាចនឹងត្រូវបាន កាត់ក្ដីឲ្យរួចខ្លួន នៅក្នុងការជំនុំជម្រះទោស ដោយព្រឹទ្ធសភាអាមេរិក ដែលបានចាប់ផ្ដើមដំណើរការ កាលពីថ្ងៃអង្គារកន្លងមក។
សូមជំរាបថា បទចោទប្រកាន់ដកតំណែងប្រធានាធិបតី កំពុងដំណើរការទៅមុខ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ឈានដំណាក់កាលសំខាន់មួយ៕

មតិយោបល់