ព័ត៌មានជាតិ

Updated៖ សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា តាមចាប់ជនដៃដល់ ករណីបាញ់អ្នកទិញអេតចាយ នៅខណ្ឌដង្កោយប់មិញហើយ…

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិម័ល សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធ បណ្ដាលឲ្យបុរសម្នាក់រងរបួស។
ជនរងគ្រោះឈ្មោះ ឃិន ឆៃយ៉ា មុខរបរដើរទិញអេតចាយ ស្នាក់នៅភូមិម័ល សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសជើងឆ្វេង។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះកំពុងលេងបុកប៊ីយ៊ែរ ចំណែកជនសង្ស័យកំពុងអង្គុយផឹកស៊ីមានគ្នាប្រហែល ៤ទៅ៥នាក់ ស្រាប់តែដកកាំភ្លើងមកអួតគ្នាចុះឡើង បុរសម្នាក់មានឈ្មោះ ណូ បានទាញកាំភ្លើងពីបុរសម្នាក់ទៀត មកបាញ់ផ្ទុបដី បណ្ដាលឲ្យផ្លាតចំជនរងគ្រោះតែម្ដង ក្រោយបង្កហេតុភ្លាមៗ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ រីឯជនល្មើស សមត្ថកិច្ច កំណត់មុខសញ្ញាតាមចាប់៕

មតិយោបល់