ព័ត៌មានអន្តរជាតិ

១៥ នាក់ស្លាប់ និង ៣១នាក់ទៀតរងរបួស ដោយសាររថយន្តក្រុងធ្លាក់ចូលជ្រោះ នៅប្រទេសប្រេស៊ីល

ប្រេស៊ីលៈ បើតាមអាជ្ញាធរ បាននិយាយថា រថយន្ដក្រុងមួយបាត់បង់ការ គ្រប់គ្រង និងបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅនៅរដ្ឋ Sao Paulo ប្រទេសប្រេស៊ីល ដោយបានសម្លាប់អ្នកដំណើរ យ៉ាងហោចណាស់ចំនួន ១៥ នាក់ និង ៣១ នាក់ទៀតរងរបួស ដែលភាគច្រើនគឺជាសិស្ស។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។

គ្រោះថ្នាក់នេះ បានកើតទ្បើងប្រហែលចម្ងាយ ១២០ គីទ្បូម៉ែត្រ ពីតំបន់សេដ្ឋ កិច្ចពិសេសរបស់ប្រទេស នៅពេលដែលរថយន្តក្រុងមួយផ្ទុកអ្នកដំណើរចំនួន ៤៦នាក់ បាត់បង់ការគ្រប់គ្រងរបស់ខ្លួន រួមក៏ធ្លាក់ចូលទៅក្នុងជ្រោះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា អ្នកបើកបរក្នុងរថយន្តនេះ បានស្លាប់ក្នុងចំណោមពួកគេផងដែរ។

បណ្ដាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Globo G1 បានឲ្យដឹងបន្ថែមថា ភាគច្រើនជនរងគ្រោះ គឺជាសិស្សមកពីសាលារៀនចំនួនបី នៅក្នុងទីក្រុង Mogi das Cruze ត្រូវធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រ Sao Sebastiao ស្របពេលដែលលក្ខខណ្ឌអាកាសធាតុងងឹត និងចុះអ័ព្ទផង៕

index

មតិយោបល់