ប្រេស៊ីលៈ ទីផ្សារការងាររបស់ប្រទេសប្រេស៊ីលបានធ្លាក់ចុះជាង៥៣០.០០០កន្លែង
ក្នុងឆមាសទីមួយនៃឆ្នាំ ២០១៦ ដែលវាជាស្ថានភាពអាក្រក់បំផុតចាប់តាំងពីចាប់ផ្តើមធ្វើស្ថិតិឆ្នាំ ២០០២មក។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដានេះ។
គ្រាន់តែនៅក្នុងខែមិថុនា ការងារ ៩១.០០០កន្លែងត្រូវបានបាត់បង់ វាជាខែនៃការដាំក្បាលចុះលើកទី១៥។ចាប់ពីខែមិថុនាឆ្នាំ ២០១៥ ដល់ ខែមិថុនាឆ្នាំ ២០១៦ បាត់បង់ការងារ ១.៧៦៥ លានកន្លែងនៅប្រេស៊ីល។
ការបាត់បង់ស្ថិរភាពនៃការងារត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចសាកលដែលបានទាញទម្លាក់សេដ្ឋកិច្ចរប្រទេសប្រេស៊ីលឲ្យធ្លាក់ចុះ ៣,៨ភាគរយនៅក្នុងឆ្នាំ ២០១៥ ហើយត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះ ៣,១ ភាគរយនៅឆ្នាំ 2016 នេះ។
រដ្ឋមន្ត្រីក្រសួងការងារ លោក Ronaldo Nogueira បានប្រាប់នៅក្នុងសន្និសិទការសែតមួយថា «សេដ្ឋកិច្ចកំពុងស្ថិតនៅក្នុងដំណើរការយឺតយាយនៃការងើបឡើងវិញ។ ពីមួយខែទៅមួយខែ អត្រាអវិជ្ជមាននៃការបាត់បង់ការងារគឺត្រូវបានធ្លាក់ចុះ បើយើងប្រៀបធៀបពីខែមិថុនានេះ ទៅនឹងខែមិថុនាឆ្នាំ ២០១៥ ។
សូមពញ្ជាក់ថា វិស័យពាណិជ្ជកម្មត្រូវបានប៉ះពាល់និងស្ទើរតែបាត់បង់ការងារដល់ទៅ ២៥៤.000 កន្លែង នៅឆ្នាំ ២០១៦ មកទល់ពេលនេះ។ ឧស្សាហកម្មបានបន្ថយការងារ ១៤០.០០០កន្លែង វិស័យសេវាកម្មបានបាត់បង់ការងារ១២៤.០០០កន្លែង និងសំណង់បានបាត់បង់ការងារ១១៤.០០០ កន្លែងផងដែរ៕
មតិយោបល់