ព័ត៌មានអន្តរជាតិ

ប៉ូលិសវែលសេឡង់ជីកដីស៊ើបអង្កេតអាគារដួលរលំ សម្លាប់មនុស្ស១១៥នាក់

វែលសេឡង់ៈតាមប្រភពបាននីយាយពីថ្ងៃសុក្រនេះថាប៉ូលិសបាននូវែលហ្សេឡង់កំពុងធ្វើការស៊ើបអង្កេតអាគារដួលរលំមួយ ដោយសារការរញ្ជួយដីនៅខែកុម្ភៈឆ្នាំ ២០១១ ដែលបានសម្លាប់មនុស្ស ១១៥នាក់ ភាគច្រើននៃពួកគេ ជាសិស្សវ័យក្មេងមកពីតំបន់អាស៊ី។ក្នុងការស៊ើបអង្កេតនេះ ពួកគេនឹងជីករូងចូលទៅក្នុងគ្រឹះរបស់អាគារព្រះវិហារនោះ។

ស្នងការស៊ើបអង្កេត លោក Peter Read បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា ប៉ូលិសនឹងចាប់ផ្តើមពិនិត្យគ្រឹះជញ្ជាំងភាគខាងត្បូង និងផ្នែកខ្លះនៃគ្រឹះជញ្ជាំងភាគខាងជើង នៅលើតំបន់មួយដែលជាកន្លែងការិយាល័យកណ្តាលរបស់ស្ថាននីយទូរទស្សន៍(CTV)នៅក្នុងទីក្រុងមួយនេះ៕

ក្រុមហ៊ុនម៉ៅការនឹងចាប់ផ្តើមការងារនៅថ្ងៃចន្ទ ហើយធ្វើការជីករណ្ដៅធ្វើតេស្តចំនួនប្រាំបីរណ្តៅ ដើម្បីអនុញ្ញាតឱ្យអ្នកជំនាញដី និងវិស្វករពិនិត្យមើលគ្រឹះអាគារនោះ ។

លោក Read បាននិយាយថា “ការងារមួយកន្លែងនេះត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ ហើយបន្ទាប់មកកន្លែងនេះនឹងត្រូវបានសាងសង់អាគារឡើងវិញ៕

christchurch_2422991b

មតិយោបល់