ព័ត៌មានជាតិ

ហុងដា C125 ចងកំហឹងជាមួយរបាំងពុះចែកទ្រូងផ្លូវ របួស២នាក់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានដឹងថា មានករណីគ្រោះចរាចរណ៍មួយបានបង្កឡើងដោយម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ធ្វើដំណើរយ៉ាងលឿង ហើយក៏ជ្រុលចង្កូតទៅបុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យអ្នកជិះរងរបួស រីឯម៉ូតូខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតផ្លូវមុនីរ៉េត នៅចំណុចខាងកើតស្តុបផ្សារអូរឫស្សី សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា។

តាមសេចក្តីរាយការណ៍បានបន្តទៀតថា នៅមុនពេលកើតគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1Y-5229 ជិះគ្នា២នាក់ក្នុងល្បឿនលឿន ធ្វើដំណើមកដល់ចំណុខាងកើតហេតុខាងលើ បានជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវ រងរបួសទាំង២នាក់ ហើយខូចខាតម៉ូតូមួយចំហៀងខាងមុខ រួចមកអ្នកទាំងពីរក៏បានលើកម៉ូតូធ្វើដំណើរបន្តទៅទៀតបាត់ មិនរំខានដល់សមត្ថកិច្ចឡើយ៕

photo_2016-07-29_17-26-25photo_2016-07-29_17-26-26photo_2016-07-29_17-26-28photo_2016-07-29_17-26-30photo_2016-07-29_17-26-32photo_2016-07-29_17-26-33

មតិយោបល់