កូរ៉េៈ យោធានៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានចេញសេចក្តីព្រមានមួយ នៅថ្ងៃចន្ទនេះថា ខ្លួននឹង ” ប្រើវិធានការកម្លាំង” ដើម្បីទប់ទល់ការដាក់ពង្រាយប្រព័ន្ធប្រឆាំងនឹងមីស៊ីល របស់អាមេរិក THAAD នៅកូរ៉េខាងត្បូង ដែលឆ្ងាយលើសពីតម្រូវការការពារជាតិទៅទៀត នៅឧបទ្វីបកូរ៉េនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
វិធានប្រើកម្លាំងប្រឆាំងនេះ នឹងត្រូវធ្វើទ្បើងនៅកន្លែង ដែលដាក់ពង្រាយមីស៊ីល THAAD នេះបើតាមការឲ្យដឹងពីកូរ៉េខាងជើង។
ការព្រមាននេះ ត្រូវបានចេញដោយការិយាល័យកាំភ្លើងធំបុគ្គលិកទូទៅ នៃកងទ័ពប្រជាជនកូរ៉េ និងចេញផ្សាយផ្លូវការដោយទីភ្នាក់ងារ KCNA ។
ការសម្រេចចិត្តរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដាក់ពង្រាយមីស៊ីល THAAD សម្រាប់កងកម្លាំង អាមេរិកកូរ៉េ (USFK) បានឈរជើងនៅលើឧបទ្វីបកូរ៉េ ដោយផ្ទាល់ជាមហិច្ឆតារបស់សហរដ្ឋអាមេរិក ដើម្បីគ្របដណ្តប់ពិភពលោក និងការប្រឈមមុខដាក់គ្នារបស់ប្រទេសកូរ៉េខាងត្បូង ជាមួយជនរួមជាតិ នៅភាគខាងជើង ដែលកូរ៉េខាងជើងចាត់ទុកថា ជាការឈ្លានពាន៕
មតិយោបល់