ព័ត៌មានអន្តរជាតិ

អូស្ត្រាលីបង្ហាញបំណែកស្លាបរកឃើញនៅតង់ហ្សានី ដូចខ្លាំងនឹងយន្តហោះ MH370

អូស្ត្រាលីៈ អាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថាបំណែកនៃស្លាបដែលបានរកឃើញនៅក្នុងប្រទេសតង់ហ្សានី ដូចខ្លាំងណាស់ទៅនឹងបំណែកមកពីយន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរ MH370 ដែលបាត់ខ្លួននោះ ក្រោយពេលការពិនិត្យរបស់អ្នកជំនាញមកពីអូស្ត្រាលី និងការិយាល័យសុវត្ថិភាព។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ។

រដ្ឋមន្ត្រីដឹកជញ្ជូនលោក Darren Chester បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា អ្នកជំនាញនឹងបន្ត “វាយតម្លៃនូវអ្វីដែលព័ត៌មានអាចត្រូវបានកំណត់” ពីបំណែកទី៦ ត្រូវបានបញ្ជាក់ ឬ “ស្ទើរតែពិត” ថាជាបំណែករបស់យន្តហោះ Boeing-777 បានបាត់ខ្លួន។

យ៉ាងណាដុំនេះវាគឺមិនគ្រប់គ្រាន់ដើម្បីពង្រីកការស្វែងរកនេះទេ ខណៈទីតាំងរបស់វាគឺស្របជាមួយនឹងគោលដៅកំណត់បញ្ជាក់តំបន់ស្វែងរកបច្ចុប្បន្ននៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង។

ប្រទេសចិន ម៉ាឡេស៊ី និងអូស្រ្តាលីបានបញ្ជាក់ថា ការស្វែងរកបច្ចុប្បន្ននឹងត្រូវបានផ្អាកខណៈដែលបរិវេណនៅសល់១០.០០០ គីឡូម៉ែត្រការ៉េទៀតដែលនឹងត្រូវរុករកភស្តុតាងថ្មី ដែលគួរឱ្យទុកចិត្ត និងបង្ហាញឲ្យឃើញអំពីទីតាំងជាក់លាក់របស់យន្តហោះនោះ។

លោក Chester និយាយថា «យើងនៅតែមានសង្ឃឹមថាយន្តហោះនេះនឹងត្រូវស្ថិតនៅ ក្នុងតំបន់ការស្វែងរកដែលនៅសល់»។

សូមបញ្ជាក់ថាជើងហោះហើរទៅទីក្រុងប៉េកាំង បានបាត់ខ្លួនពេលធ្វើដំណើរពីរដ្ឋធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៨ ខែមីនាឆ្នាំ ២០១៤ បានផ្ទុកអ្នកដំណើរ ២៣៩នាក់ ភាគច្រើនជាជនជាតិចិន៕

796039-le-mystere-plane-toujours-sur-la-disparition-du-vol-mh370

មតិយោបល់