ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្លើងឆេះព្រៃ កំពុងបណ្តេញមនុស្សរាប់រយនាក់ចេញពីផ្ទះ

ព័រទុយហ្គាល់ៈ មនុស្សរាប់រយនាក់នៅតំបន់ខ្ពង់រាបព័រទុយហ្គាល់ និង Madeira ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេដោយសារការភ្លើងឆេះព្រៃដែលបានរីករាលដាលយ៉ាងឆាប់រហ័សកាលពីថ្ងៃអង្គារ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦។

បើយោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមពន្លត់អគ្គិភ័យជាង៩៤០នាក់ កំពុងធ្វើប្រតិបត្តិការនៅលើដី ដើម្បីពន្លត់ភ្លើងឆេះព្រៃនេះ ។ក្នុងតំបន់ខ្ពងរាប Madeira មនុស្សរាប់រយនាក់បានចាកចេញពីផ្ទះ ខណៈអ្នកពន្លត់អគ្គីភ័យពីនាក់បានរងរបួស។

នាយករដ្ឋមន្រ្តី លោក Antonio Costa បានថ្លែងនៅល្ងាចថ្ងៃអង្គារថារដ្ឋាភិបាលបានបញ្ជូនកម្លាំងពន្លត់អគ្គិភ័យទៅតំបន់ Madeira ដែលរងផលប៉ះពាល់នោះហើយ។

អភិបាលក្រុង Funchal Paulo Cafofo ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថាមនុស្សត្រូវបានបង្ខំឱ្យចាកចេញពីគេហដ្ឋាននៅតំបន់ Babosas និង Curral dos Romeiros ។ភ្ញៀវនៅក្នុងសណ្ឋាគារ Choupana Hills ត្រូវបានគេជម្លៀសចេញព្រោះតែភ្លើងបានរីករាលដាលដោយសារតែមានខ្យល់បក់ខ្លាំង។

កាលពីព្រឹកថ្ងៃអង្គារ ប្រធាននៃរដ្ឋាភិបាលក្នុងតំបន់ លោក Miguel Albuquerque Madeira បាននិយាយថា អ្នកពន្លត់អគ្គីភ័យពីរនាក់រងរបួសនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។មនុស្សប្រមាណជា ១៧៤នាក់ នាក់ត្រូវការជំនួយផ្នែកវេជ្ជសាស្រ្តដោយសារបញ្ហាថបដង្ហើម ហើយបុរសចំណាស់ម្នាក់ដែលបដិសេធមិនព្រមបោះបង់ចោលផ្ទះរបស់គាត់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបានគេបញ្ជូនតាមយន្តហោះទៅមន្ទីរពេទ្យ ៕

o-AERIAL-PORTUGAL-WILDFIRES-facebookWildfires destroy hundreds of hectares of forest in Portugalphoto-of-smokey-wildfire

មតិយោបល់