ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ត្រីជិត ៤៤.០០០ នាក់ស្លាប់ ក្នុងអំទ្បុងពេលឆ្លងទន្លេ

ឥណ្ឌាៈ ជារៀងរាល់ឆ្នាំស្ត្រីជិត ៤៤.០០០នាក់ បានស្លាប់ អំទ្បុងពេលសម្រាលកូន នៅក្នុងប្រទេសឥណ្ឌា ដែលតួលេខនេះ បានធ្វើឲ្យរដ្ឋាលភិបាលឥណ្ឌា សម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោក J.P. Nadda បានប្រាប់ឲ្យដឹងថា «ទិន្នន័យចុងក្រោយបំផុត ទៅលើអត្រាមរណៈរបស់មាតាចន្លោះពេលពីឆ្នាំ ២០១១ ដល់ ២០១៣ ក្នុងចំណោមស្រ្តី ១.០០០.០០០នាក់ គឺមាន ១៦៧ នាក់ហើយ បានស្លាប់ ក្នុងអំទ្បុងពេលផ្ដល់កំណើត។ តាមរយៈទិន្នន័យនេះ គេបានប៉ាន់ ប្រមាណថា មានស្រ្តីចំនួនប្រមាណ ៤៤.០០០ នាក់ស្លាប់ ជារៀងរាល់ឆ្នាំ អំទ្បុងពេលឆ្លងទន្លេ »។

ទោះជាយ៉ាងណារដ្ឋាភិបាលឥណ្ឌា ក៏បានបង្ហាញពីការធ្លាក់ចុះនៃអត្រា ស្លាប់របស់ទារកពី ៤០ នាក់ ក្នុងចំណោម ១.០០០ នាក់ ក្នុងឆ្នាំ ២០១៣ និង ៣៩នាក់ សម្រាប់ឆ្នាំ ២០១៤ ផងដែរ៕

53508896

មតិយោបល់