ព័ត៌មានជាតិ

កម្មករធ្វើលូ សង្ស័យចង់ស្អាត លួចឡេលាបស្បែក ក្រេមម្សៅ និងគ្រឿងតុបតែងខ្លួន ត្រូវសមត្ថកិច្ចចាប់បាន

ភ្នំពេញៈ កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៩និង៣០នាទី ត្រង់ចំណុចផ្លូវខាងសារិន ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានការឃាត់ជនសង្ស័យ ពាក់ព័ន្ធនឹងករណីលួចឡេ ក្រេមម្សៅ និងគ្រឿងតុបតែងខ្លួន។

ជនរងគ្រោះឈ្មោះ ម៉ាត់ លីដា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ រ៉ែម សុខសាន្ត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករធ្វើលូ មានទីលំនៅ ផ្ទះជួលផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រើប្រាស់សារធាតុញៀន)។

សម្ភារៈដកហូត៖
១/ ម៉ូតូមួយគ្រឿងម៉ាក SUKUKI Let’s ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CC-7660 (មធ្យោបាយរបស់ជនសង្ស័យ)
២/ ថង់ក្រណាត់មួយ ក្នុងនោះមានលេលាបស្បែក ក្រេមម្សៅ និងគ្រឿងតុបតែងខ្លួនមួយចំនួន (ប្រគល់ជូនជនរងគ្រោះ)

បច្ចុប្បន្នផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងសាកសួរយកចម្លើយជនសង្ស័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី៕

មតិយោបល់