ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារវីរុសឆ្លងកូរ៉ូណា នៅចិនកើនទ្បើងដល់ ៩០០ នាក់

ចិនៈ នៅព្រឹកថ្ងៃច័ន្ទនេះ តួលេខអ្នកស្លាប់ ដោយសារវីរុសឆ្លងកូរ៉ូណា នៅប្រទេសចិន បានកើនឡើងដល់ ៩០០ នាក់ហើយ បន្ទាប់ពីខេត្តហ៊ូប៉ី ដែលរងគ្រោះខ្លាំងជាងគេ បានរាយការណ៍ថា មានករណីថ្មីនៃមនុស្សស្លាប់ចំនួន ៩១ នាក់ទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃគណៈកម្មការសុខភាពរបស់ហ៊ូប៉ី បានបញ្ជាក់ថា មានករណីអ្នកឆ្លងថ្មីចំនួន ២,៦១៨ នាក់ផ្សេងទៀត នៅក្នុងខេត្តនេះផងដែរ។

ដោយមកទល់ពេលនេះ ករណីអ្នកឆ្លងសរុបមានជាង ៣៩,៨០០ នាក់នៅទូទាំងប្រទេសចិន ដោយផ្អែកលើតួលេខ ដែលបានចេញផ្សាយ កាលពីពេលមុនកន្លងមក៕

មតិយោបល់