កំពង់ធំៈ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៧ និង ៤០នាទី មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នងទំហំ៣មx៤ម ធ្វើអំពីឈើដំបូល ប្រក់ស័ង្កសី ស្ថិតភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ម្ចាស់ផ្ទះឈ្មោះ គឹម សុខ ភេទស្រី អាយុ ៤៣ ឆ្នាំ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
សម្ភារៈខូចខាត៖
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ ០៣មx០៤ម
-ប្រាក់រៀលចំនួន៤លានរៀល
-ទូរស្សន៍ចំនួន០១គ្រឿង
-សម្ភារ:ក្នុងផ្ទះមួយចំនួនទៀត។
ក្នុងករណីនេះរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមិនបានចេញអន្តរាគមន៍នោះទេព្រោះទទួលបានព័ត៌មានយឺតយ៉ាវ៕
មតិយោបល់