ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានរាយការណ៍នៅថ្ងៃសុក្រនេះថា មានអ្នកស្លាប់ថ្មីចំនួន ១១៦ នាក់បន្ថែមទៀត នៅហ៊ូប៉ីជាខេត្ត ស្ថិតនៅចំកណ្តាល នៃការផ្ទុះឡើងនៃជំងឺឆ្លងកូរ៉ូណា ដែលនាំឲ្យតួលេខអ្នកស្លាប់សរុបនៅទូទាំងប្រទេសយ៉ាងហោចណាស់ចំនួន ១,៤៨៣ នាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
សម្រាប់ទូទាំងខេត្ត និងទីក្រុងវូហាន ដែលជាកន្លែងផ្ទុះទ្បើងនៃ COVID-19 កាលពីចុងខែធ្នូនោះ ក៏បានរាយការណ៍ផងដែរ អំពីករណីអ្នកឆ្លងថ្មី មានចំនួន ៤,៨២៣ នាក់ សរុបចំនួនអ្នកឆ្លង នៅក្នុងខេត្ត មកទល់ពេលនេះ កើនទ្បើងដល់ ៥១,៩៨៦ នាក់ហើយ ខណៈបើសរុបអ្នកឆ្លងនៅទូទាំងប្រទេសមានជិត ៦៥,០០០ នាក់ឯណ្ណោះ។
សូមជំរាបថា យ៉ាងហោចណាស់មានប្រទេសចំនួន ២៥ បានបញ្ជាក់ពីករណីឆ្លងនៃវីរុសនេះ និងប្រទេសជាច្រើនទៀត បានជម្លៀសពលរដ្ឋរបស់ពួកគេ ចេញពីខេត្តហ៊ូប៉ី។ បន្ទាប់ពីការស្លាប់មនុស្ស ៣ នាក់ ត្រូវបានបញ្ជាក់នៅក្រៅប្រទេសចិន ម្នាក់នៅហុងកុង ម្នាក់នៅហ្វីលីពីន និងម្នាក់ទៀតនៅជប៉ុន៕
មតិយោបល់