អឺរ៉ុបៈ បាតុភូតិធម្មជាតិដ៏កម្រមួយ បានកើតទ្បើងនៅតំបន់អឺរ៉ុប ដែលបណ្ដាលឲ្យបរុសម្នាក់ស្លាប់ និងរាប់សិបនាក់ទៀត កំពុងរងបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលព្យុះរដូវក្ដៅ បានវាយប្រហារ នៅទូទាំងទ្វីបនេះ។ នេះបើតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។
បុរសស្លាប់ម្នាក់នោះ គឺនៅភាគខាងជើងប្រទេស Poland ដែលគាត់ ត្រូវបានវាយប្រហារ ដោយសាររន្ទះបាញ់ ខណៈពេលគាត់ចុះពីលើភ្នំមួយ។
ដោយទ្បែកនៅប្រទេសបារាំងវិញ កាលពីរសៀលថ្ងៃសៅរិ៍ មនុស្សចំនួន ១៧នាក់រងរបួស និងជាច្រើននាក់ទៀត កំពុងស្ថិតក្នុងស្ថានភាព គំរាមកំហែងដល់ជីវិត ដោយសារបាតុភូតរន្ទះផងដែរ។
រន្ទះបាញ់មួយករណីទៀត បានកើតឡើង នៅចំពេលប្រកួតបាល់ទាត់កុមារ នៅភាគខាងកើត ប្រទេសអាល្លឺម៉ង់ បណ្តាលឲ្យមនុស្ស២៩នាក់រងរបួស ក្នុងនោះ៦នាក់របួសធ្ងន់៕





មតិយោបល់