ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រយោធាស៊ីរី ត្រូវបាញ់ទម្លាក់ ចំពេលមានការប្រយុទ្ធ កាន់តែខ្លាំងនៅខេត្តអ៊ីដលីប

ស៊ីរីៈ ឧទ្ធម្ភាគចក្រយោធាស៊ីរីគ្រឿង ត្រូវបានគេបាញ់ទម្លាក់ នៅភាគពាយព្យប្រទេស ដែលជាទីតាំងមានការប្រយុទ្ធគ្នាកាន់តែខ្លាំង ពីសំណាក់រដ្ឋាភិបាល ដើម្បីដណ្តើមតំបន់កាន់កាប់ ដោយក្រុមឧទ្ទាមចុងក្រោយ នៅក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយថា ឧទ្ធម្ភាគចក្រនេះ ត្រូវបានវាយប្រហារ ដោយមីស៊ីលមួយ កាលពីវេលាម៉ោងប្រមាណ ១ និង ៤០ នាទីរសៀលថ្ងៃសុក្រ នៅជិតទីប្រជុំជន Urum al-Kubra ភាគខាងលិចទីក្រុង Aleppo។

យ៉ាងណាមិញ មិនទាន់ព័ត៌មានណាមួយ អាចបញ្ជាក់បានទេថា តើភាគីណា បានជាប់ពាក់ព័ន្ធពីក្រោយឧប្បត្តិហេតុនេះ ដែលបានសម្លាប់នាវិកទាំងអស់ នៅលើឧទ្ធម្ភាគចក្រខាងលើ៕

មតិយោបល់