ម៉ិកស៊ិក: អាជ្ញាធរសហព័ន្ធនិងរដ្ឋបាលបានឱ្យដឹងថា ភ្នាក់ងារសហព័ន្ធនិងក្រុមទាហានម៉ារីនម៉ិកស៊ិក បានជួយសង្គ្រោះជន ចំណាកស្រុកអាមេរិកខាងត្បូងនិងអាមេរិកកណ្តាលចំនួន៦១នាក់ ក្នុងអំឡុងពេលប្រតិបត្តិការពីរផ្សេងគ្នា។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១២ មិថុនានេះ។
ជនចំណាកស្រុក២១នាក់ មកពីរដ្ឋហ្គាតេម៉ាឡា, រដ្ឋហុងឌូរ៉ា, រដ្ឋ El Salvador និងប្រទេសកូឡុំប៊ី ត្រូវបានរកឃើញបង្ខាំងទុកនៅក្នុងផ្ទះ នៅក្នុងទីក្រុង Reynosa ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។
អាជ្ញាធរបាននិយាយថា ជនអន្តោរប្រវេសន៍ទាំងនោះ រួមទាំងអនីតិជនយ៉ាងហោចណាស់ម្នាក់ ត្រូវបានគេត្រូវបានរក្សាទុកជាឈ្លើយដោយរត់ពន្ធដែលត្រូវបានគេចោទប្រកាន់ថា បានលួចយកពួកគេទៅកាន់សហរដ្ឋអាមេរិក។
រថយន្តពីរគ្រឿងដែលដឹកជនចំណាកស្រុកចំនួន៤០នាក់ នៅលើផ្លូវធំក្នុងទីក្រុង Cardenas នៅភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក ត្រូវបានស្ទាក់ចាប់នៅក្នុងប្រតិបត្តិការដាច់ដោយឡែកផងដែរ។
បើតាមកាសែតក្នុងស្រុក El Heroico បានរាយការណ៍ថា ស្ត្រីនិងកុមារជាច្រើននាក់ កំពុងស្ថិតក្នុងចំណោមជនអន្តោរប្រវេសន៍ ដែលមានការចោទប្រកាន់ថា បាននាំពួកគេមកពីរដ្ឋ Guatemala, Honduras និង El Salvador ។
សូមបញ្ជាក់ថា បុរសពីរនាក់ត្រូវបានឃុំខ្លួននៅហុងឌូរ៉ាស់ ដែលត្រូវបានចោទប្រកាន់ពីបទទទួលខុសត្រូវសម្រាប់ការដឹកជញ្ជូនជនចំណាកស្រុក៕
មតិយោបល់