រតនគិរីៈ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧៨ ក្បែររង្វង់មូលយាយទូលចេក ភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តរតនគិរី ចុះត្រួតពិនិត្យលើអ្នកបើកបររថយន្តគ្រប់ប្រភេទ ជាពិសេសអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ។
សូមបញ្ជាក់៖ ករណីនេះមន្ត្រីនគរបាលជំនាញកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងកាដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងបានលុង ចុះធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរគ្រប់ប្រភេទសរុបចំនួន ១២២នាក់ រថយន្តចំនួន ៨៦គ្រឿង។
ជាលទ្ធផលធ្វើតេស្តទឹកនោម វិជ្ជមាន(+)ចំនួន ២នាក់ អវិជ្ជមាន(-)ចំនួន ១២០នាក់ បន្ទាប់ពីបានរកឃើញសារធាតុញៀន លើជនសង្ស័យទាំង ២នាក់ រួមទាំងរថយន្តចំនួន ២គ្រឿងរថយន្តក្រុងដឹកអ្នកដំណើរ ត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់