ថៃៈ ក្រុមប៉ូលិសមួយក្រុមមានសមាជិក ២០០នាក់ បានសម្រុកចូលទៅក្នុងផ្ទះរបស់ស្ត្រីជនជាតិថៃពីនាក់ដែលសង្ស័យថាលាងលុយកខ្វក់រាប់រយលៀនបាត ដើម្បីប្រមូលយកភស្តុតាងកាលពីព្រឹកថ្ងៃសៅរ៍ទី ៣០ ខែកក្កដា។
ស្ត្រីទាំងពីនាក់ត្រូវបានចោទប្រកាន់ថាបានលួចយកលុយរាប់រយលានបាតនៅក្នុងភាគហ៊ុហជាច្រើនពីអតិតសេដ្ឋីសំណង់ លោក Chuwong Sae Tang នឹងជាប់ទាក់ទិនក្នុងការលាងលុយកខ្វក់ពាក់ព័ន្ធនឹងបណ្តាញជួញដូរថ្នាំញៀណដ៏ធំមួយ ។
ផ្ទះមួយនៅក្នុងចំណោម ផ្ទះជាគោលដៅនោះ នៅឯតំបន់លំនៅដ្ឋាន Vista Park ក្នុងតំបន់ Ratchaphruek ជាកម្មសិទ្ធរបស់ នាង Kanthana Siwathanapol អាយ២៧ឆ្នាំ ដែលបានអះអាងថាជាស្រីកំណាន់ និងបានបង្កើតកូនមួយជាមួយនឹងលោក Chuwong ។
Kanthana អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទក្លែងបន្លំឯកសារ លួចភាគហ៊ុន និងបង្កាន់ដៃទទួលបា្រក់ដែលបានលួច ជាប់ទាក់ទងនឹងផ្ទេរហ៊ុនជាច្រើនដែលមានតម្លៃ២៦៣លានបាត(៧.៥៧លានដុល្លារអាមេរិក)ពីលោក Chuwong ។
សូមជ្រាបថានៅក្នុងការវាយឆ្មក់ដ៏ធំមួយនេះ ប៉ូលិសបានរឹបអូសឯកសារជាច្រើន ដែលពួកគេជឿថាទាក់ទងទៅនឹងចំណែកហ៊ុន និងរឹបអូសបានរថយន្ត Toyota Yaris មួយគ្រឿង ហើយផ្ទះនោះក៏ត្រូវបានរឹបអូសផងដែរ៕
មតិយោបល់