ព័ត៌មានអន្តរជាតិ

យន្តហោះប្រធានាធិបតីពូទីន ត្រូវយន្តហោះចម្បាំងរបស់ស្វីសហោះដេញយ៉ាងកៀក រហូតមើលមុខគ្នាឃើញទៅវិញទៅមក

បរទេសៈ យន្តហោះដឹកគណៈប្រតិភូប្រធានាធិបតីរុស្ស៊ីមួយគ្រឿង ដែលដឹកអ្នកសារព័ត៌មាន ត្រូវយន្តហោះចម្បាំងរបស់ប្រទេសសី្វស០៣គ្រឿង ហោះដេញយ៉ាងប្រកៀក រហូតយន្តហោះទាំងពីរ អាចមើលឃើញមុខគ្នាទៅវិញទៅមក ក្នុងពេលមានភាពតានតឹង រវាងប្រធានាធិបតី វ្លាឌីមៀ ពូទីន និងសហភាពអឺរ៉ុប។

យោងតាមសារព័ត៌មាន Mail Online ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា អ្នកដំណើរម្នាក់ដែលនៅលើយន្តហោះរបស់គណៈប្រតិភូរុស្ស៊ី ដែលយន្តហោះធ្វើដំណើរទៅកាន់ប្រទេស បេរ៉ូ នោះ បានថតវីដេអូ ឲ្យឃើញថា យន្តហោះយោធាដែលកំពុងហោះយ៉ាងជិតនោះ គឺជាយន្តហោះរបស់ប្រទេសស្វីស។

លោក Andrey Kolesnikov ដែលជានិពន្ធនាយកទស្សនាវដ្តីរុស្ស៊ី Pioneer បានសរសេរនោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «យើងកំពុងហោះនៅលើដែនអាកាសរបស់ប្រទេស ស្វីស។ នៅពេលនោះ យន្តហោះរបស់គណៈប្រតិភូរុស្ស៊ី ត្រូវបានយន្តហោះចម្បាំង ០៣គ្រឿងនោះ ហោះប្រកៀក មករាំងរាំង ទាំងបីជ្រុងតែម្តង»។

លោក Kolesnikov បន្តថា យន្តហោះទាំង ០៤គ្រឿង ដែលមានយន្តហោះដឹកគណៈប្រតិភូរបស់ប្រធានាធិបតីរុស្ស៊ី និងយន្តហោះចម្បាំងស្វីស ០៣គ្រឿង បានហោះចូលគ្នាយ៉ាងប្រកៀកបំផុត រហូតគាត់អាចមើលឃើញមុខ ពិឡុតយន្តហោះចម្បាំង និងទង់ជាតិរបស់ស្វីសថែមទៀតផង។ ភាគីទាំងពីរ អាចនឹងមានការប៉ះទង្គិចគ្នាយ៉ាងងាយស្រួលបំផុត ប្រសិនបើយន្តហោះចម្បាំងទាំងនោះ ហោះមកកាន់តែកៀកជាងនេះ៕

3a869ac800000578-0-image-m-2_14794939157423a869b2a00000578-0-image-a-6_14794939503223a869b6a00000578-0-image-m-4_1479493932206

មតិយោបល់